New Gen - Auto Detailing

Directions Website

New Gen - Auto Detailing ជំនាន់ថ្មី - លាងម៉ូតូ និងបោកអ៊ុត បែបលម្អិត ជាមួយសាប៊ូមានគុណភាពខ្ពស់ និងតម្លៃសមរម្យ នៅភ្នំពេញ។

ទីតាំង: https://maps.app.goo.gl/X2Ah4SR4Qw742aUQ6

🚨ឈប់យល់ច្រឡំ តាមពិតសៀមក៏មានរូបស្រដៀងខ្មែរដែរប្រភពរូបភាព៖ គ្រូអាយធី   #1870
23/09/2026

🚨ឈប់យល់ច្រឡំ តាមពិតសៀមក៏មានរូបស្រដៀងខ្មែរដែរ

ប្រភពរូបភាព៖ គ្រូអាយធី

#1870

របាយការណ៍រួម WHC-ICOMOS ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានបោះពុម្ពផ្សាយជាផ្លូវការភ្នំពេញ (ទីភ្នាក់ងារសារព័ត៌មានកម្...
11/09/2026

របាយការណ៍រួម WHC-ICOMOS ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានបោះពុម្ពផ្សាយជាផ្លូវការ

ភ្នំពេញ (ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP)៖
តាមការអញ្ជើញរបស់រដ្ឋភាគីកម្ពុជា និងដោយមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ របាយការណ៍ស្តីពីការខូចខាតប្រាសាទព្រះវិហារត្រូវបានបោះពុម្ពផ្សាយជាផ្លូវការនៅលើគេហទំព័រនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO (UNESCO World Heritage Centre)។

សាធារណជនអាចចូលមើលរបាយការណ៍ «Joint WHC-ICOMOS Advisory Mission to the Temple of Preah Vihear (Cambodia)» តាមរយៈគេហទំព័រផ្លូវការរបស់ UNESCO។

យោងតាមរបាយការណ៍បេសកកម្មទីប្រឹក្សារួម WHC-ICOMOS ដែលបានចុះវាយតម្លៃចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦ បានឱ្យដឹងថា ការវាយប្រហារនៅក្នុងឆ្នាំ ២០២៥ ជាពិសេសកាលពីខែធ្នូ បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់បេតិកភណ្ឌ។ រដ្ឋភាគីបានកត់ត្រាទីតាំងខូចខាតចំនួន ១៤២ កន្លែង ដែលបណ្តាលមកពីការវាយប្រហារក្នុងខែកក្កដា ឆ្នាំ ២០២៥ និងទីតាំងខូចខាតចំនួន ៤២០ កន្លែងទៀត ពីការវាយប្រហារក្នុងខែធ្នូ ឆ្នាំ ២០២៥។

របាយការណ៍បានគូសបញ្ជាក់ថា ជម្លោះប្រដាប់អាវុធធ្លាប់បានប៉ះពាល់ដល់ទ្រព្យសម្បត្តិបេតិកភណ្ឌនេះតាំងពីការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០០៨ ហើយការប៉ះទង្គិចគ្នាក្នុងឆ្នាំ ២០០៩ និង ២០១១ ក៏បានបង្កការខូចខាតដល់រចនាសម្ព័ន្ធប្រាសាទផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កម្រិតនៃការបំផ្លិចបំផ្លាញពីជម្លោះនាពេលថ្មីៗនេះ «គឺធ្ងន់ធ្ងរខ្លាំងមិនអាចប្រៀបផ្ទឹមបានឡើយ»។

ផលប៉ះពាល់ និងការប្រែប្រួលដែលកើតឡើងទាំងនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់តួអង្គភាព (Integrity) ភាពដើម (Authenticity) និងតម្លៃលេចធ្លោជាសកល (Outstanding Universal Value - OUV) នៃបេតិកភណ្ឌទាំងមូល។ ដូច្នេះ ក្រុមបេសកកម្មចាត់ទុកថា ប្រាសាទព្រះវិហារកំពុងប្រឈមមុខនឹងការគំរាមកំហែងជាក់ស្តែង និងការគំរាមកំហែងបន្ថែមទៀតនាពេលអនាគត។

ដោយសារវិធានការសន្តិសុខ ក្រុមបេសកកម្មអាចចុះពិនិត្យផ្ទាល់នៅទីតាំងបានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ ដែលធ្វើឱ្យមិនអាចធ្វើការពិនិត្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយបាន។ ទោះជាយ៉ាងណា ក្រុមបេសកកម្មបានបញ្ជាក់ថា ការចុះពិនិត្យនេះគឺគ្រប់គ្រាន់ដើម្បីមើលឃើញពីស្ថានភាពបំផ្លិចបំផ្លាញ និងបញ្ជាក់ពីសុក្រឹតភាព និងភាពត្រឹមត្រូវនៃរបាយការណ៍ខូចខាតផ្លូវកាយ ដែលរៀបចំដោយអាជ្ញាធរជាតិព្រះវិហារ (NAPV)។

ក្រុមការងារនៃអាជ្ញាធរជាតិព្រះវិហារបានថតរូប រៀបរាប់ និងកំណត់កូអរដោនេភូមិសាស្ត្រយ៉ាងមានប្រព័ន្ធលើរាល់ចំណុចខូចខាត។ ក្រុមបេសកកម្មបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានសកម្មភាពបន្ទាន់ដើម្បីការពាររចនាសម្ព័ន្ធដែលប្រឈមនឹងការបាក់បែក បញ្ចប់ការកត់ត្រាឯកសារ និងការពារបំណែកប្រាសាទដែលបានធ្លាក់ចុះមក។

តាមត្រេនគេ បែបសាបៗ ជាមួយនឹង Hermès Birkin ជិត50សិបម៉ឺន😆
08/09/2026

តាមត្រេនគេ បែបសាបៗ ជាមួយនឹង Hermès Birkin ជិត50សិបម៉ឺន😆

07/09/2026

បញ្ចប់ | អាថ៍កំបាំងឪពុករបស់ខ្ញុំ

07/09/2026

អាថ៍កំបាំងឪពុករបស់ខ្ញុំ 5

07/09/2026

អាថ៍កំបាំងឪពុករបស់ខ្ញុំ 4

07/09/2026

អាថ៍កំបាំងឪពុករបស់ខ្ញុំ 2

07/09/2026

អាថ៍កំបាំងរបស់ឪពុកខ្ញុំ

06/09/2026

អាថ៌កំបាំងឪពុករបស់ខ្ញុំ 3

02/09/2026

ថ្ងៃនេះចេញលទ្ធផលបាក់ឌុប ប្អូនៗត្រូវចេញប្រយុទ្ធស្វែងរកខ្លួនឯងហើយ។​

👉កុំភ្លេចជំនាញរឹង(Hard skill) ជំនាញទន់(Soft skill) ត្រូវមានទាំងពីរ។

Address

Street 664, Boeng Salang, Tuol Kork
Phnom Penh
12160

Opening Hours

Monday 07:00 - 18:30
Tuesday 07:00 - 18:30
Wednesday 07:00 - 18:30
Thursday 07:00 - 18:30
Friday 07:00 - 18:30
Saturday 07:00 - 18:30
Sunday 07:00 - 18:30

Alerts

Be the first to know and let us send you an email when New Gen - Auto Detailing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share