The Future of U

Call Directions Website Contact the business

The Future of U Auto Beauty cares for your automotive beauty. “Professional, meticulous, premium, and trustworthy.” Auto Beauty cares about your NEEDS.

23/10/2026

#បទពិសោធន៍ប្រើឡានអគ្គិសនី

👉 មកដល់ពេលនេះ ខ្ញុំប្រើឡានអគ្គិសនី បាន៨ខែហើយ ស្មើនឹងជាង ១,៥ម៉ឺនគីឡូ។ ក្នុងនោះមានទាំងផលវិជ្ជាមាន និងផលអវិជ្ជាមាន៖

១. ផលវិជ្ជាមាន

- បើករណីស្ទះផ្លូវត្រឹម២-៣ម៉ោង, ថ្មឡានស៊ីអស់ប្រហែង ៥-៧% គិតជាលុយប្រហែល ១៥០០រៀល
- បើករណីបញ្ឆេះចាំ ឬដេកលេងក្នុងឡានកន្លះថ្ងៃ អស់ថ្មប្រហែល ១០-១៥% គិតជាលុយប្រហែល ២០០០-៣០០០រៀល
- ករណីជិះចុះខេត្តញឹកញាប់ដូចខ្ញុំ ចំណាយប្រហែល១០$ -១៥$ (ភ្នំពេញ-សៀមរាប) នេះសម្រាប់សាកតាមស្ថានីយ តែបើសាកនៅផ្ទះ អស់ប្រហែល ៥$-៧$
- ករណីទៅណាក្តៅខ្លាំង អាចបញ្ឆេះអង្គុយលេងក្នុងឡានត្រឹម ៣-៤ម៉ គ្មានបញ្ហា ត្រជាក់ដូចនៅក្នុងហាងកាហ្វេចឹង😂😂
- អេក្រង់កំសាន្តធំ ផាសុខភាព ច្បាស់ដូចមើលគុន ៣D 😂😂
- សំខាន់ជិះគ្មានសំលេងរំខាន ស្ងាត់ និងស្ទុះខ្លាំង
- ប្រព័ន្ធសុវត្តិភាពខ្ពស់ ជើងក្រោមហាប់ណែន

✅ ពេលទិញមិនបាច់រកគ្នាទៅមើល😂 ដាក់លើ ដាក់ក្រោម😂

២. ផលអវិជ្ជាមាន

- ចំណាយច្រើនលើការចូលម៉ាត់ និងហាងកាហ្វេ
- ថ្ងៃខ្លះចុះមកភ្លេចពន្លត់ឡាន ឆេះចោលកន្លះថ្ងៃក៏មាន
- ថ្ងៃបុណ្យទានពិបាករកកន្លែងសាកបន្តិច ពិសេសធ្វើដំណើរផ្លូវឆ្ងាយ (បើត្រឹម៥០០-៧០០គីឡូ គ្មានបញ្ហា)

✅ បើប្រៀបជាមួយឡានមុនរបស់ខ្ញុំ អាចនិយាយបានថា សន្សំបានពី៧៥%-៨០% ព្រោះត្រឹម៨ខែ ខ្ញុំជិះអស់ជាង១,៥ម៉ឺនគីឡូ

❌ តែមតិភាគច្រើនពោលថា ៥ឆ្នាំក្រោយ “ដឹងហើយ” តែខ្ញុំជិះត្រឹម៨ខែនេះ ដឹងច្បាស់ហើយ😂😂

05/09/2026
ម៉េចដែរបងៗ ប៉ុណ្ណឹងប្រាក់ខែទ្រាំបានទេ?
08/08/2026

ម៉េចដែរបងៗ ប៉ុណ្ណឹងប្រាក់ខែទ្រាំបានទេ?

៦ខែជាមួយ Changan Qiyuan Q05…ខ្ញុំមានចម្លើយក្នុងចិត្តហើយ 😁ខណៈមានមនុស្សជាច្រើន បាននិយាយថា…ចាំមើល៥ឆ្នាំក្រោយ…ទោះឱ្យទទេ ក៏មិ...
06/08/2026

៦ខែជាមួយ Changan Qiyuan Q05…

ខ្ញុំមានចម្លើយក្នុងចិត្តហើយ 😁ខណៈមានមនុស្សជាច្រើន បាននិយាយថា…ចាំមើល៥ឆ្នាំក្រោយ…ទោះឱ្យទទេ ក៏មិនយកដែរ…មិនស្រឡាញ់សោះហ្មង់…😂😂

🛻 តែសុំសួរអ្នកជិះ EV មួយ…

បើទៅថ្ងៃក្រោយ ឱ្យទិញឡានសាំងវិញ តើបងប្អូននឹង…

✅ ទិញ EV ម្ដងទៀត ទិញថែម ១ទៀត😂
❌ ត្រឡប់ទៅទិញឡានសាំង
🤔 ឬប្ដូរទៅ EV ម៉ាកផ្សេង?

Comment ត្រង់ៗមក កុំខ្លាចអ្នកលក់ឡានឃើញ 😂👇

05/08/2026
ជីវប្រវត្តិរបស់លោក Jack Ma | ជីវិតកាលពីកុមារភាព | ការអប់រំ | គ្រួសារ | អាជីវកម្ម | ទ្រព្យសម្បត្តិ * ឈ្មោះ៖ Ma Yun (ម៉ា យ...
03/06/2026

ជីវប្រវត្តិរបស់លោក Jack Ma | ជីវិតកាលពីកុមារភាព | ការអប់រំ | គ្រួសារ | អាជីវកម្ម | ទ្រព្យសម្បត្តិ

* ឈ្មោះ៖ Ma Yun (ម៉ា យុន)
* ថ្ងៃខែឆ្នាំកំណើត៖ ១០ កញ្ញា ១៩៦៤
* សញ្ជាតិ៖ ចិន
* អាយុ៖ ៥៨ ឆ្នាំ
* ទ្រព្យសម្បត្តិសុទ្ធ៖ ៣៤.១ ប៊ីលានដុល្លារ
* អាជីវកម្ម៖ Alibaba (អាលីបាបា)
* ភរិយា៖ Zhang Ying (ចាង អ៊ីង)
* បុត្រ៖ Ma Yuken (ម៉ា យូខិន), Ma Yuanbao (ម៉ា យានបាវ)

“ភាពជាអ្នកដឹកនាំ គឺជាសភាវគតិរបស់អ្នក បន្ទាប់មកវាគឺជាការបណ្តុះបណ្តាលរបស់អ្នក។ អ្នកដឹកនាំតែងតែមានភាពវិជ្ជមាន ពួកគេមិនដែលរអ៊ូរទាំឡើយ។”

[…] Jack Ma បានបង្ហាញឱ្យឃើញថា មនុស្សម្នាក់អាចធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីអភិវឌ្ឍខ្លួនឯង ឱ្យក្លាយជាអ្វីដែលខ្លួនឯងចង់ក្លាយជា។ កាលពីអាយុ ១៣ ឆ្នាំ លោក Ma តែងតែជិះកង់ទៅកាន់សណ្ឋាគារ Hangzhou (ហង់ចូវ) ដែលមានចម្ងាយ ៤៥ នាទីពីផ្ទះរបស់លោក ដើម្បីជជែកពិភាក្សាជាមួយជនបរទេស។

[…] ជាការដោះដូរសម្រាប់ការធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍ដោយមិនគិតថ្លៃ លោក Ma បានរៀនភាសាអង់គ្លេសពីពួកគេ។ លោកថែមទាំងបានប្រឡងធ្លាក់ចូលរៀននៅសាកលវិទ្យាល័យចំនួនពីរដងទៀតផង។ បុរសម្នាក់នេះត្រូវបានបដិសេធមិនឱ្យចូលរៀននៅសាកលវិទ្យាល័យ Harvard ចំនួនដប់ដង។ ប៉ុន្តែ តើការបរាជ័យអាចបញ្ឈប់លោក Ma មិនឱ្យក្លាយជាខ្លួនលោកដូចសព្វថ្ងៃនេះបានដែរឬទេ? ទេ គឺមិនអាចទាល់តែសោះ។

[…] Jack Ma បានចាប់ផ្តើមបង្កើតហាងអនឡាញ Alibaba របស់លោក ដែលត្រូវបានគេស្គាល់ថាជា Amazon របស់ប្រទេសចិន ចេញពីបន្ទប់ផ្ទះល្វែងរបស់លោក។ ចំណុចនេះស្ទើរតែធ្វើឱ្យលោកក្លាយជា Jeff Bezos នៃប្រទេសចិនទៅហើយ។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុននោះបានពង្រីកខ្លួនរហូតក្លាយជាក្រុមហ៊ុនសកលលោកដ៏ល្បីល្បាញមួយ។ ហាងអនឡាញដែលលោកធ្លាប់ដំណើរការចេញពីបន្ទប់ផ្ទះល្វែងរបស់លោកនោះ បានធ្វើឱ្យលោកក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលអ្នកមានបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។

#តើអ្នករៀនបានអ្វីខ្លះពីលោកMa?

20/05/2026

“ទ្រឹស្តីកាហ្វេឡាតេ” ឬ “The Latte Factor”

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានខំប្រឹងធ្វើការយ៉ាងលំបាក (Working Hard) ស្ទើរគ្មានពេលសម្រាក ប៉ុន្តែនៅតែគ្មានសល់លុយ? មួយខែៗ បង្វិលលុយមុខក្រោយស្ទើរតែមិនទាន់។

[…] រឿងពិត ដែលកំពុងតែសម្លាប់ដង្ហើមសេដ្ឋកិច្ចរបស់អ្នកនោះ វាមិនមែនជាការចំណាយលុយ ទិញផ្ទះ វីឡា ឡាន ឬទិញដីនោះទេ តែវាគឺជា “លុយកាក់សេន” ដែលអ្នកបានចាយវាយរាល់ថ្ងៃដោយមិនដឹងខ្លួន ដែលគេហៅថា “ទ្រឹស្តីកាហ្វេឡាតេ” ឬ “The Latte Factor”។

[…] កាហ្វេមួយកែវ គ្រឿងស្រវឹងមួយកែវ ឬរបស់របរថោកៗដែលមើលនៅលើផ្សារអនឡាញ ជារឿយៗកំពុងតែ “លួងលោមអារម្មណ៍”ឬ ជាអន្ទាក់បេះដូង“Impulse Buying” លើខ្លួនយើងដោយមិនដឹងខ្លួន។ ប៉ុន្តែ ការពិតនោះ វាគឺជាអន្ទាក់ដ៏សែនក្តៅដូចភ្នំក្លើង ដែលកំពុងតែលេបត្របាក់អនាគតរបស់យើងបន្តិចម្តងៗយ៉ាងស្ងៀមស្ងាត់។

[…] ដូចពាក្យចាស់បុរាណពោលថា “ស្រក់ទឹកជារឿយៗ ពេញពាង” ឬ ផ្ទុយទៅវិញ “ធ្លាយរន្ធតូចមួយ ក៏អាចធ្វើឱ្យលិចទូកទាំងមូលបានដែរ”។ ការបណ្តោយឱ្យលុយតូចតាចលេចធ្លាយរាល់ថ្ងៃ គឺមិនខុសពីការបើកទ្វារឱ្យមេឃាតកស្ងៀមស្ងាត់ចូលមកបំផ្លាញដង្ហើមហិរញ្ញវត្ថុរបស់អ្នកនោះទេ។

@ដកស្រង់ចេញពីសៀវភៅ @ទ្រឹស្តីកាហ្វេឡាតេ Prom KimSeng-ព្រំ គឹមសេង

China Reveals Smart Cars That Can Now Drive On WaterThe Future Of Mobility Just Crossed Into Water
03/05/2026

China Reveals Smart Cars That Can Now Drive On Water
The Future Of Mobility Just Crossed Into Water

Address

Norodom Blv
Phnom Penh
17252

Alerts

Be the first to know and let us send you an email when The Future of U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Future of U:

Shortcuts

Share