ចំរើនរិទ្ធីរាជ្យ លក់ ទិញ បង់រំលស់រថយន្ត ខេត្តស្វាយរៀង

  • Home
  • Cambodia
  • Svay Rieng
  • ចំរើនរិទ្ធីរាជ្យ លក់ ទិញ បង់រំលស់រថយន្ត ខេត្តស្វាយរៀង

ចំរើនរិទ្ធីរាជ្យ លក់ ទិញ បង់រំលស់រថយន្ត ខេត្តស្វាយរៀង ឃ្លាំង​ចំរើន​រិទ្ធី​រាជ្យ​ លក់​ ទិញ​ និង​បង់​រំលស់​រថយន្ត​
@ទូរស័ព្ទ​លេខ​:​[010363608​-0717015555​]
(1)

#បញ្ជាក់​:​ រថយន្ត​មាន​ឯកសារ​ត្រឹមត្រូវ​ ស្របច្បាប់​ ។
[ផ្នែកសេវាកម្ម​ ទិញ​ លក់​ ប្តូរ​ និង​បង់​រំលស់​រថយន្ត​]
ទូទាំង​ខេត្ត​ស្វាយរៀង​
- 071​ 701​ 5555​ (Telegram)
- 010​ 36​ 36​ 08​ (Telegram)
- ទីតាំង​:​ ផ្លូវ​ជាតិ​លេខ​១​ ខាង​កេីត​ស្ពាន​ហាយវ៉េ​ចម្ងាយ​១គីឡូម៉ែត្រ​ ឬ​ខាង​លិច​សួន​ទឹក​គជ់​ស្វាយព្រៃ​ចម្ងាយ​ ៣០០ម៉ែត្រ​ ខាង​ត្បូង​ផ្លូវ​ ។
- Google Map:
https://maps.app.goo.gl/u2EFcEfuNrm3p8oT6?g_st=ic
- យីហោ​ [ចំរើន​រិទ្ធី​រាជ្យ​]​ អក្សរ​ពណ៌​ទឹក​មាស​

ស្រឡាញ់​យូរ​ឆ្នាំ​ហើយ​ ថ្ងៃ​នេះ​ទេីប​ទិញ​បាន​ឆ្នាំ​២០០៤​❤️️
01/07/2026

ស្រឡាញ់​យូរ​ឆ្នាំ​ហើយ​ ថ្ងៃ​នេះ​ទេីប​ទិញ​បាន​
ឆ្នាំ​២០០៤​❤️️

ដំណឹង​ល្អ​សម្រាប់​បង​ប្អូន​ អតិថិជន​💵🎤ទាំងសាំង និង ម៉ាស៊ូត បន្តធ្លាក់ចុះថែមទៀតហើយ មិនតែប៉ុណ្ណោះម៉ាស៊ូត ថោកជាងសាំងទៀត-​ ស...
30/06/2026

ដំណឹង​ល្អ​សម្រាប់​បង​ប្អូន​ អតិថិជន​💵🎤
ទាំងសាំង និង ម៉ាស៊ូត បន្តធ្លាក់ចុះថែមទៀតហើយ
មិនតែប៉ុណ្ណោះម៉ាស៊ូត ថោកជាងសាំងទៀត
-​ សាំង ៤០៥០រៀល/លីត្រ
-​ ម៉ាស៊ូត ៤០០០រៀល/លីត្រ
អនុវត្តចាប់ពីថ្ងៃទី៣០ ខែមិថុនា ២០២៦​ ដល់​ ថ្ងៃ​ទី​០៧
ខែ​កក្កដា​ ឆ្នាំ​២០២៦​ ចាប់​ពី​ម៉ោង​១រសៀល​តទៅ​💬

29/06/2026

មនុស្សដែលថែទាំរថយន្តប្រចាំថ្ងៃ ភាគច្រើនក៏ជាមនុស្សដែលយកចិត្តទុកដាក់លើគ្រួសារ​ ការងារ និងអាជីវកម្មផងដែរ។

ការលាងឡាន ការប្តូរប្រេងម៉ាស៊ីនទាន់ពេល ការពិនិត្យសម្ពាធកង់ ឬការស្តាប់សំឡេងខុសប្រក្រតី មិនមែនគ្រាន់តែជាការថែទាំរថយន្តទេ​ វាជាទម្លាប់នៃការយកចិត្តទុកដាក់លើព័ត៌មានលម្អិតនៃ​រថយន្ត​ ដេីម្បី​សុវត្ថិភាព​គ្រួសារ​

មនុស្សដែលមានទម្លាប់បែបនេះ ច្រើនតែមានចរិត៖
* គិតទុកជាមុន មិនរង់ចាំឱ្យបញ្ហាកើតឡើងទើបដោះស្រាយ។
* ចេះគ្រប់គ្រងចំណាយ ព្រោះការថែទាំតូចៗ ថោកជាងការជួសជុលធំៗ។
* មានវិន័យ និងទំនួលខុសត្រូវចំពោះទ្រព្យសម្បត្តិរបស់ខ្លួន។
* បង្កើតទំនុកចិត្តដល់អតិថិជន និងដៃគូ ព្រោះមនុស្សដែលថែទាំរបស់របរបានល្អ ក៏តែងធ្វើការងារបានមានរបៀបរៀបរយផងដែរ។

អាជីវកម្មរឹងមាំ មិនកើតពីការសម្រេចចិត្តធំៗតែមួយដងទេ​វាកើតពីទម្លាប់ល្អៗ វិន័យ​ល្អ​ៗដែលធ្វើជាប្រចាំ។

បើអ្នកថែទាំរថយន្តបានល្អ នោះអ្នកក៏កំពុងហ្វឹកហាត់ខ្លួនឯងឱ្យចេះថែទាំគ្រួសារ​ អាជីវកម្ម និងអនាគតរបស់ខ្លួនដែរ។
———————————————
ផ្នែក​សេវាកម្ម​ទិញ​ លក់​ រថយន្ត​ខេត្ត​ស្វាយរៀង​
☎️ 071-701-5555 📩

អ្វី​ទៅ​ជា​ក្តី​សុខ​របស់​បង​ប្អូន​ពេល​បើក​បរ​? ក្ដី​សុខ​របស់​ខ្ញុំ គឺ​ពេល​ក្រឡេក​មើល​ទៅ​កៅអី​ក្រោយ ហើយ​ឃើញ​ប្រពន្ធ និង​ក...
29/06/2026

អ្វី​ទៅ​ជា​ក្តី​សុខ​របស់​បង​ប្អូន​ពេល​បើក​បរ​?

ក្ដី​សុខ​របស់​ខ្ញុំ គឺ​ពេល​ក្រឡេក​មើល​ទៅ​កៅអី​ក្រោយ ហើយ​ឃើញ​ប្រពន្ធ និង​កូន​ សមាជិក​គ្រួសារ​គេង​យ៉ាង​ស្កប់ស្កល់​ ។

ពួកគេ​អាច​បិទ​ភ្នែក​សម្រាក​បាន ដោយ​មិន​បារម្ភ​អ្វី​ទាំង​អស់ ព្រោះ​ពួកគេ​ទុកចិត្ត​ថា ខ្ញុំ​នឹង​នាំ​ពួកគេ​ទៅ​ដល់​គោលដៅ​ដោយ​សុវត្ថិភាព។

ពេល​នោះ ខ្ញុំ​ដឹង​ថា ការ​កាន់​ចង្កូត​មិន​មែន​គ្រាន់​តែ​ជា​ការ​បើក​រថយន្ត​ទេ ប៉ុន្តែ​ជា​ការ​ទទួល​ខុសត្រូវ​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត ។

ខ្ញុំ​មិន​ត្រូវ​ការ​ពាក្យ​សរសើរ ឬ​ការ​កោតសរសើរ​ពី​នរណា​ម្នាក់​ឡើយ គ្រាន់​តែ​ឃើញ​ស្នាម​ញញឹម និង​ការ​គេង​លក់​យ៉ាង​សុខសាន្ត​របស់​គ្រួសារ​ក្នុង​រថយន្ត ក៏​ជា​រង្វាន់​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​ខ្ញុំ​ហើយ ។

បុរស​ម្នាក់ អាច​មាន​ក្ដី​សុខ​សាមញ្ញ​បំផុត គឺ​ការ​នាំ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ទៅ​ដល់​ផ្ទះ ឬ​គោលដៅ​ដោយ​សុវត្ថិភាព ។

“មនុស្ស​ជា​ច្រើន សួរ​ថា​ការ​បើក​បរ​ផ្លូវ​ឆ្ងាយ​នឿយហត់​អត់?

ចម្លើយ​របស់​ខ្ញុំ​គឺ… អត់​ទេ🎯

ដរាប​ណា​សមាជិក​គ្រួសារ​ នៅ​ក្នុង​រថយន្ត​គេង​បាន​យ៉ាង​សុខសាន្ត ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ដំណើរ​ទាំង​មូល​ពោរពេញ​ដោយ​សេចក្ដី​សុខ។

ព្រោះ​សម្រាប់​ខ្ញុំ… ក្ដី​សុខ មិន​មែន​ជា​ការ​បើក​បរ​រថយន្ត​ថ្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​នាំ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ ទៅ​ដល់​គោលដៅ​ដោយ​សុវត្ថិភាព​❤️️👫👱❤️️

មនុស្ស​ជា​ច្រើន​គិត​ថា ទិញ​រថយន្ត​ត្រូវ​មើល Option ច្រើន ស្អាត ទំនើប និង​មាន​បច្ចេកវិទ្យា​ខ្ពស់​ ចុះ​អ្នក​វិញ​? ប៉ុន្តែ​...
25/06/2026

មនុស្ស​ជា​ច្រើន​គិត​ថា ទិញ​រថយន្ត​ត្រូវ​មើល Option ច្រើន ស្អាត ទំនើប និង​មាន​បច្ចេកវិទ្យា​ខ្ពស់​ ចុះ​អ្នក​វិញ​?

ប៉ុន្តែ​នៅ​ពេល​សេដ្ឋកិច្ច​មិន​សូវ​អំណោយផល អ្វី​ដែល​សំខាន់​ជាង​គេ​គឺ ថ្លៃ​ប្រើប្រាស់​ប្រចាំថ្ងៃ។

✅ ស៊ី​សាំង​តិច
✅ គ្រឿង​បន្លាស់​ងាយ​រក
✅ ងាយ​ថែទាំ
✅ ជិះ​បាន​យូរ​ដោយ​មិន​ចំណាយ​ជួសជុល​ច្រើន
✅ ពេល​ចង់​លក់​បន្ត​នៅ​មាន​ទីផ្សារ

រថយន្ត​ល្អ មិន​ចាំបាច់​ជា​រថយន្ត​ថ្លៃ​បំផុត​នោះ​ទេ។ រថយន្ត​ល្អ គឺ​រថយន្ត​ដែល​សម​នឹង​ចំណូល និង​អាច​ជួយ​ឱ្យ​ម្ចាស់​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​គ្រួសារ​បាន។

ក្នុង​នាម​ជា​អ្នក​ធ្វើការ​ជាមួយ​រថយន្ត​ជា​រៀងរាល់ថ្ងៃ ខ្ញុំ​តែងតែ​ណែនាំ​អតិថិជន​ឱ្យ​ជ្រើសរើស​រថយន្ត​ដែល​សម​នឹង​តម្រូវការ​ពិត មិន​មែន​ទិញ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ដទៃ​នោះ​ទេ។

រថយន្ត​ល្អ​បំផុត គឺ​រថយន្ត​ដែល​ធ្វើ​ឱ្យ​ជីវិត​យើង​កាន់​តែ​ងាយស្រួល មិន​មែន​បង្កើន​បន្ទុក​នោះ​ទេ។

👉 តើ​បងប្អូន​គិត​ថា ពេល​ទិញ​រថយន្ត ចំណុច​អ្វី​សំខាន់​ជាង​គេ៖ ស៊ី​សាំង​តិច, ផាសុកភាព ឬ​ភាព​ជឿជាក់​បាន?
___________________
ផ្នែក​សេវាកម្ម​ទិញ​-លក់​រថយន្ត​
☎️ 071-701-5555 📩

សេដ្ឋកិច្ចអាច​មាន​ការ​ប្រែប្រួល​📈📉ប៉ុន្តែ​យើង​ជា​ម្ចាស់​រថយន្ត​កាន់​តែ​ត្រូវ​ថែទាំ​រថយន្ត​ឲ្យ​បាន​ល្អ៦ ចំណុច​មិន​គួរ​មើល...
24/06/2026

សេដ្ឋកិច្ចអាច​មាន​ការ​ប្រែប្រួល​📈📉
ប៉ុន្តែ​យើង​ជា​ម្ចាស់​រថយន្ត​កាន់​តែ​ត្រូវ​ថែទាំ​រថយន្ត​ឲ្យ​បាន​ល្អ

៦ ចំណុច​មិន​គួរ​មើល​រំលង៖
១- ប្រេង​ម៉ាស៊ីន
២- សំបក​កង់​រថយន្ត
៣- ប្រព័ន្ធ​ហ្វ្រាំង
៤- អាគុយ
៥- ធុងទឹក​ត្រជាក់ និង​ការ​លេច​ធ្លាយ
៦-​ ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​

ការ​ចំណាយ​តិច​ថ្ងៃនេះ អាច​ជួយ​អ្នក​ជៀសវាង​ការ​ជួសជុល​ធំ​នៅ​ថ្ងៃ​ស្អែក​ ។
___________________________
បងប្អូន​ត្រូវការ​លក់​រថយន្ត​ សូម​ទំនាក់ទំនង​ទូរស័ព្ទ​
071-701-5555 ចុះ​ទិញ​ដល់​លំនៅឋាន​ផ្ទាល់

23/06/2026

អ្វី​ទៅ​ជា​និស្ស័យ​?
មាន​និស្ស័យ​ ជា​មិត្ត​និង​គ្នា​
មាន​និស្ស័យ​ ជា​ម្ចាស់​ឡាន​
មាន​និស្ស័យ​ ជា​ប្តី​ប្រពន្ធ​
…….

23/06/2026

❤️👦🔋👫

23/06/2026

អ្វី​ទៅ​ជា​និស្ស័យ​💭💬?

Address

National Road No 1
Svay Rieng
20251

Alerts

Be the first to know and let us send you an email when ចំរើនរិទ្ធីរាជ្យ លក់ ទិញ បង់រំលស់រថយន្ត ខេត្តស្វាយរៀង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share